ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែង និងជាម៉ូដែលដ៏មានប្រជាប្រិយភាព លោក ស័ក្ត ចាដេត កាន់តែទទួលបានការគាំទ្រខ្លាំង ហើយតែងតែលេចមុខ មិនថាក្នុងប្រទេស ឬក៏ក្រៅប្រទេសនោះទេ។
យ៉ាងណាមិញតារាប្រុសរូបនេះ មិនត្រឹមតែទទួលបានការសរសើរពីទេពកោសល្យសិល្បៈរបស់លោកនោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាត ដែលនារីៗជាច្រើនឃើញហើយ លង់ស្រលាញ់លោកសឹងតែគ្រប់ៗគ្នាទៀតផង។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ លោកបានបញ្ចេញទេពកោសល្យច្រៀង Cover បទចម្រៀងថៃមួយបទ ដែលមានចំណងជើងថា «Wip Wup» ជាភាសាថៃ និងលេងហ្គីតាដោយផ្ទាល់ខ្លួន ស្ដាប់ទៅពិតជាសុីចង្វាក់គ្នា និងពិរោះខ្លាំងណាស់ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមឃើញហើយ នាំគ្នាសរសើរលោកគ្រប់ៗគ្នាតែម្ដង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី