Weir Sukollawat ឆ្លើយតបដោយគ្មានស្ទាក់ស្ទើរថាក្រោយពីនាំ Bella Ranee ទៅលេងផ្ទះមកលោកប៉ាតែងតែសួរពីរឿង……! មានរូបភាព

ព្រោះទើបតែនាំសំណព្វចិត្តសំណព្វបេះដូង Bella ទៅជួបលោកប៉ាដល់ផ្ទះ ថែមទាំងបានផុសរូបភាពផ្អែមល្ហែម នៅក្នុង Instagram រហូតដល់អ្នកគ្រប់គ្នាសង្ស័យថានេះអាចចាត់ទុកជាដំណើរកំសាន្ដក្នុងគោលបំណងណែនាំខ្លួនអនាគតកូនប្រសារស្រីទេដឹង

 

ជាក់ស្ដែងខាងតារាឯកប្រុស Weir Sukollawat ក៏មិនចាំយូរបានចេញមកនិយាយបញ្ជាក់រឿងខាងលើព្រមជាមួយនិងផែនការដែលបានត្រៀមទុក ក្រោយពីបាននាំ Bella ទៅជួបលោកប៉ា

After Footer (Active) - damrei Mr1 Zone2

Weir នាំ Bella ទៅជួបប៉ានៅឯផ្ទះអង្គុយញាុំបានជុំគ្នាយ៉ាងម៉េចដែរ?

“ល្អណាស់ ល្អព្រោះតែបានទៅជួបលោកប៉ាហើយគាត់ក៏សប្បាយចិត្តដែលបាននាំប្អូនទៅជួប ពេលនេះគាត់មានលេខទូរស័ព្ទខលនិយាយគ្នាហើយដោយមិនបាច់ចាំឆ្លងកាត់ខ្ញុំទេ ”

“សួរថាពេលនាំទៅជួបគ្នាតើប្អូនឬលោកប៉ាអ្នកណារំភើបចិត្តជាង អើ….រឿងនេះខ្ញុំមើលមិនដឹងទេ តែប្រហែលជាធម្មតាៗនិងឯង ព្រោះអីគាត់ក៏ស្គាល់គ្នាតាមប្រពន្ធ័ផ្សព្វផ្សាយហើយ គ្រាន់មិនដែលជួបគ្នាផ្ទាល់ៗ អាចជាការីករាយដែលបានជួបគ្នា”

 

លោកប៉ាមានសួររឿងរៀបការខ្លះទេ?

“ក៏មានសួរខ្លះដែររឿងជីវិតគ្រួសារ គ្រាន់តែសួរបែបនិងឯង ព្រោះដោយសារតែខ្ញុំអាយុក៏មិនតិចដែរហើយមួយទៀតលោកប៉ាគ្រាន់តែចង់ដឹងធម្មតាៗ ថាមានផែនការខ្លះឬនៅ ហើយខ្ញុំក៏ឆ្លើយវិញថា ត្រៀមហើយពេលណាក៏ពេលនិង តែក៏មិនចង់យូរពេកដែរព្រោះលោកប៉ាគាត់អាយុច្រើនណាស់ហើយដែរ”

អត្ថបទដោយ : នីត្តា