ទះបានទះទាល់តែផ្កាប់មុខ! Bella Ranee ទះស្រីប្រពន្ធចុង “Hundred Tricks” ជាប់លេខមួយតាំងតែចាប់ផ្ដើម….! មានវីឌីអូ
ព្រលឹងវិញ្ញាញរបស់នាងការា៉កេតចូលស្ថិតតារាសម្ដែងស្រី Bella Ranee ទៀតហើយ នៅពេលដែលនាងបើកឆាកថតរឿងភាគថ្មី “Hundred Tricks” លើកដំបូង ដោយសារតែសមត្ថភាពសម្ដែងតួប្រពន្ធដើមដ៏កាចសាហាវដែលមិនអាចទ្រាំនិងទង្វើរបស់ស្វាមីមើលងាយមិនបាន ដើរលេងដេកជាមួយស្រីមិនរើសមុខ

តែធ្វើឲ្យប្រពន្ធដើម Bella ត្រូវឆេះដូចភ្លើងនៅពេលដែលស្វាមីនាំប្រពន្ធចុងមកញុំាបានផ្អែមល្ហែមតែពីរនាក់ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ 5ឆ្នាំរបស់នាងនិងស្វាមី
រឿងនេះមនុស្សស្រីដែលត្រូវជាប្រពន្ធដើមអាចទ្រាំបានដោយរបៀបណា កញ្ញា Bella លេងធ្ងន់ដៃឲ្យដឹងខ្លួនខ្លះ ថាអ្នកណាពិត អ្នកណាត្រឹមតែជារបស់លេងម្ដងម្កាល ទាំងទះ ទាត់ ធាក់ស្រីប្រពន្ធចុងគ្រប់សព្វសារពើ រួមទាំងស្វាមីដែលហ៊ានយកនាងប្រពន្ធមកជាន់ឈ្លើកិត្តិយស តែខាងនាងប្រពន្ធចុងមិនព្រមត្រូវតែម្ខាងទើបទះប្រពន្ធដើមសងវិញ រហូតដល់ Bella បែបបាក់
នៅពេលដែលវិញ្ញាណព្រះម៉ែស្ថិតតែប៉ុណ្ណោះ ទាំងបោចសក់នាងប្រពន្ធចុងហើយជ្រមុជចូលទៅក្នុងចានស្ពាកាទី តែត្រូវប្រពន្ធចុងធាក់ត្រលប់វិញ ដោយសារតែសេចក្ដីខឹងទើបស្រវ៉ាចាប់សមបម្រុងនិងចាក់នាងប្រពន្ធចុង ប៉ុន្ដែស្រាប់តែមានបុរសជិះសេះសរមកដល់ឃាំង Bella ជាប់
ដោយសារតែទេពកោសល្យនិងសមត្ថភាពរបស់ Bella ឈរលំដាប់លេខមួយ ថែមទាំងមានសមត្ថភាពដាក់អារម្មណ៍ដល់ការឈឺចាប់របស់ប្រពន្ធចុងដែលត្រូវប្ដីធ្វើបាបចិត្តម្ដងហើយម្ដងទៀត ធ្វើឲ្យជាប់ឈ្មោះលេខមួយនៅក្នុង Twitter “Hundred Tricks” ep1 យ៉ាងឆាប់រហ័ស
អត្ថបទដោយ : នីត្តា







