ពិតជាស្វាមីល្អ! ខណៈ អេនជី ឈឺពោះសម្រាលកូន ស្វាមីនាងនៅក្បែរតាមថែជានិច្ច!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានមុននេះ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង អេនជី ទើបតែសម្រាលកូនដំបូងរបស់ខ្លួន ធ្វើឲ្យហ្វេនៗជាពិសេសស្វាមីអ្នកនាងផ្ទាល់ រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ក្រោយពេលសម្រាលបានប៉ុន្មានថ្ងៃ គ្រប់គ្នាក៏បានឃើញវីដេអូមួយបង្ហាញពីសកម្មភាព ស្វាមីតារាចម្រៀងស្រីរូបនេះ តាមមើលថែ និងនៅក្បែរផ្ដល់ជាកម្លាំងចិត្ត ចាប់តាំងពីពេលដែលអ្នកនាងឈឺពោះ រហូតដល់សម្រាលបានជោគជ័យ សក្ដិសមជាស្វាមីដ៏ល្អមែន។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរស្វាមីអ្នកនាង អេនជី និងច្រណែនអ្នកនាងដែលមានស្វាមីល្អបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី