ប្រហែលនៅជាតែតាំងជាសំនួរសម្រាប់អ្នកគ្រប់គ្នា ក្រោយពី Sara បានចេញមុខមកបកស្រាយព្រមទទួលកូនស្រីដែលទើបតែសម្រាលអូន Amily ជាកូនដែលបានសាងចំណងស្នេហ៍ជាមួយនិងតារាម៉ូដែលប្រុសជនជាតិរុស្សី Vadem ហើយពេលនេះក៏បានធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស

ដោយជាក់ស្ដែង Sara បានចេញមកស្រាយបំភ្លឺចំពោះស្នេហាថ្មីថា នៅតែមានទំនាក់ទំនងជាមួយគ្នាដូចដើម មិនបានចែកផ្លូវគ្នាដូចដែលមានពត៌មានលេចឮនោះឡើយ ថែមទាំងខាងប្រុសបានសុំនាងរៀបការទៀតផង ប៉ុន្ដែស្ថានភាពពេលនេះកូវីដ19 នៅមិនទាន់ស្ងប់ហើយសង្សាក៏នៅក្រៅព្រទេសមិនអាចហោះត្រលប់មកវិញបាន ទើបត្រូវពន្យាពេលសិន
“ចំពោះរឿងកូនស្រីតូចមិនមានបំណងចង់លាក់បាំងអ្វីនោះទេ ធ្វើគ្រប់យ៉ាងទៅតាមធម្មតា តែនៅពេលបានដីការពីខាងតុលាកា ទើបគិតថាតើត្រូវបែកចេញពីកូនដែរឬទេ ទើបមិនបានចេញមកបញ្ជាក់ប្រាប់ឲ្យច្បាស់ អូនគាត់នៅភូកេតចា ជាមួយប៉ាអូននៅតែទាក់ទងគ្នាធម្មតា មិនបានបែកផ្លូវគ្នាដូចដែលពត៌បានផ្សាយចេញទៅនោះទេ យើងនៅតែជាគ្រួសារ ប៉ុន្ដែប៉ាអូនគាត់ត្រូវធ្វើការ គាត់ទៅចិនហើយជាប់កូវីដ19ទើបត្រលប់មកវិញមិនទាន់បាន ពេលនេះសប្បាយចិត្តខ្លាំងណាស់ដែលបាននិយាយប្រាប់ ព្រោះកន្លងមកមិនស្រួលក្នុងចិត្តសោះយ៉ាងហោចណាស់ពេលនេះយើងបានចេញមកការពារគ្រួសាររបស់យើង”
ដែលប្រាប់និងរៀបការតើមែនដែរទេ?
“យើងរៀបចំគម្រោងការរួចហើយតែជាប់រឿងកូវីដ19 ទើបត្រូវពន្យាពេលសិនចាំឲ្យគាត់ត្រលប់មកវិញសិន ដោយប៉ាអូន Amily មិនអាចនៅមួយកន្លែងបានយើងក៏មិនអាចទៅតាមគាត់បានគ្រប់ប្រទេស គាត់ក៏ចង់នៅជិតកូន ទើបយើងសុំនៅប្រទេសថៃ ព្រោះ Maxwell នៅយល់ចិត្តប៉ា Mike នៅឡើយ”

ហត់ទេជាដអ្នកម៉ាក់កូនពីរ?
“វាជាអ្វីដែល Sara ចង់បានមករហូត គឺជាការដែលមានប្អូនបន្ថែមទៀតឲ្យអូន Maxwell ចា”
អត្ថបទដោយ : នីត្តា












