Mike បានសម្រេចចិត្តដកពាក្យបណ្ដឹងទាមទារសិទ្ធជាឪពុកគ្រប់គ្រង់កូនប្រុស មិនចង់ឲ្យរឿងទាំងអស់នេះប៉ះពាល់ដល់ចិត្តរបស់កូនប្រុស តែសុំសន្សំលុយទុកឲ្យអូន Maxwell ហើយនិងប្រគល់កឲ្យកូននៅពេលពេញវ័យ “ខ្ញុំចង់ឲ្យគ្រប់កាក់គ្រប់សេនដែលខ្ញុំខំរកបានមកឲ្យកូនប្រុសរបស់ខ្ញុំតែម្នាក់របស់ខ្ញុំ”

ក្នុងករណីនេះ Mike បានស្នើសុំសិទ្ធជាឪពុកគ្រប់គ្រងអូន Max ជាមួយ Sara ចំណែកខាង Sara ស្នើសុំទាមទារលក្ខណៈទាំង6ដើម្បីឲ្យកូនប្រុស ប៉ុន្ដែអ្វីៗគ្រប់យ៉ាងដូចជាមិនជាក់ច្បាស់ហើយដូចជាបន្លាយពេលជាយូរ
បញ្ជាក់ច្បាស់ថានៅថ្ងៃទី 6 តុលានេះ Sara បានផ្ដល់បទសម្ភាសន៍ចំពោះរឿងរ៉ាវផ្សេងៗ ព្រមទាំងឆ្លើយតបរាល់ការសង្ស័យទាក់ទងនិងកូនស្រីទើបនិងសម្រាល នាងបានទទួលថាបានមានកូនទីពីរជាមួយ Wakim ជាតារាម៉ូដែលជនជាតិរុស្សី
“ថ្ងៃនេះខ្ញុំសុំសម្រេចចិត្តដកពាក្យស្នើសុំសិទ្ធជាឪពុកស្របច្បាប់ដើម្បីគ្រប់គ្រងបុត្ររួមគ្នាហើយ ចេតនាដែលសុំពីដំបូងព្រោះតែមិនចង់ធ្វើជាឪពុកត្រឹមតែផ្ដល់លុយតែម្យ៉ាង ប៉ុន្ដែចង់មានសិទ្ធរួមក្នុងការសម្រេចចិត្តរឿងផ្សេងៗនៅក្នុងជីវិតរបស់កូន ហើយអ្វីដែលសំខាន់ក៏គ្រាន់តែចង់មានឪកាសជួបកូនដូចអ្នកទូទៅដែរ”
តែដូចជារឿងគ្រប់យ៉ាងត្រូវបានអូសបន្លាយពេលជាយូរហើយក៏មានការប៉ះពាល់ទាំងសងខាងជាពិសេសកូនប្រុសខ្ញុំ ខ្ញុំអាណិតកូនដែលត្រូវមកជួបរឿងបែបនេះ ដែលទាំងអស់នេះជារឿងរវាងចាស់”

នៅពេលខាងអ្នកម៉ាក់ជ្រើសរើសកន្លែងសិក្សាដោយខ្លួនឯង ហើយសម្រេចរឿងគ្រួសារដោយខ្លួនឯង ដោយគ្មានការព្រឹក្សាជាមួយខ្ញុំ ខ្ញុំក៏មិនជីកកកាយហើយគោរពតាមការសម្រេចចិត្តរបស់ពួកគាត់”
“ថ្ងៃនេះខ្ញុំសុំសន្សំលុយដាក់បញ្ជីរបស់កូនប្រុសខ្ញុំ ហើយនិងប្រគល់ឲ្យកូននៅពេលដែលគាត់ធំពេញវ័យ ខ្ញុំចង់ឲ្យលុយគ្រប់កាក់គ្រប់សេនដែលខ្ញុំខំរកមកទុកឲ្យកូនប្រុសតែម្នាក់របស់ខ្ញុំ ពេលនេះសុំឲ្យគ្រប់បញ្ចប់ចុះ កូនប្រហែលជាឈឺចាប់ហើយដែលត្រូវមកឃើញពត៌មានអស់នេះ”
“អ្វីគ្រប់យ៉ាងដែល Daddy បានសម្រេចចិត្តនៅថ្ងៃនេះ បានត្រឹមតែសង្ឃឹមថា Max យល់ពេលធំឡើង Daddy មិនបានប្រលែងដៃហើយក៏គ្មានថ្ងៃប្រលែងដៃរបស់ Max គ្រាន់តែថ្ងៃនេះយើងមិនបានជួបគ្នា តែ Daddy នៅតែបញ្ជាក់ពាក្យខាងដើម ទីកន្លែងនេះនៅតែជារបស់បង Max ជានិច្ចហើយរហូតតទៅ”
អត្ថបទដោយ : នីត្តា







