Maeya រងការរិះគន់ដោយពាក្យសម្ដីធ្ងន់ធ្ងរក្រោយពេលនាងថតបង្ហាញដើមទ្រូងដោយគ្មានអ្វីបិតបាំងថា……! មានទាំងរូបភាពនិងវីឌីអូ
ឡើងជាអ្នកម៉ាក់ខាងស៊ិចស៊ីប្រចាំឆ្នាំ 2020 ទៅហើយសម្រាប់ Maeya Nonthawan តារាសម្ដែងស្រីសម្បុរទឹកឃ្មុំ ម្ចាស់ម្គុដ Thailand World 2014

ដោយជាក់ស្ដែងសាម៉ីខ្លួនបានផុសរូបថតបែបស៊ិចស៊ីនៅក្នុង IG ឈ្មោះ @maeyagirl នៅក្នុងស្ទាយប្រលែងខ្លួនទទេរផ្នែកខាងលើជាពិសេស ព្រោះក្រៅពីបង្ហាញឲ្យឃើញរូបរាងដ៏ស្រស់ស្អាតហើយ ប៉ុន្ដែដើមទ្រូងរបស់អ្នកម៉ាក់ក៏នៅតែស្អាត
នៅក្នុងរូបភាពនេះមិនត្រឹមតែសាម៉ីខ្លួនទទួលបានពាក្យសរសើរនិងការឡាយច្រើននោះទេ តែនៅមានអ្នកបណ្ដាញសង្គមមួយចំនួនដែលមើលទៅដូចជាមិនសូវជាពេញចិត្តជាមួយរូបភាពខាងលើហើយ ថែមទាំងសរសេរ comment ផ្ញើដល់ Maeya ទៀតថា “ខ្លាចគេមិនដឹងថាដោះយារមែន”

ជាមួយគ្នានោះដែរខាង Maeya ក៏មិនចាំយូរក្នុងការចូលទៅឆ្លើយតបចំពោះប្រយោគខាងលើភ្លាមៗ ថែមទាំងនិយាយបើកក្បាលដោយពាក្យថាមានមោទនភាពក្នុងឋានៈជាម្ដាយទៀតផង “យារវាគឺជាធម្មជាតិរបស់ដោះចា មិនមានអ្វីត្រូវខ្មាស់ទេ វាជាមោទនភាពរបស់អ្នកជាម្ដាយ ប្រែថាយើងបានធ្វើអស់ពីសមត្ថភាព”
អត្ថបទដោយ : នីត្តា









