Gubgib ភ័យស្លេកមុខស្លេកមាត់ព្រោះតែអូ​ន Pao pao ក្ដៅខ្លួនខ្លាំងរហូតដល់…..! មានរូបភាព

តាំងពីតូចរហូតមកដល់ពេលនេះអាចនិយាយបានថាជាក្មេងដែលធំធាត់មកដោយភាពរីករាយ ហើយរឹងមុំាមករហូត សម្រាប់អូន​ Pao pao កូនស្រីច្បងរបស់ Gubgib ហើយនិង Bee 

 

នេះជាលើកទីមួយហើយដែលគាត់ឈឺដោយអាការៈក្ដៅខ្លួនហើយកំដៅឡើងដល់ទៅ 40 អង្សារហូតដល់កលោកត្រូវប្រញ៉ាប់នាំទៅពេទ្យកណ្ដាលយប់ ព្រោះខ្លាចថាកូនសន្លប់ នៅពេលញុំាថ្នាំនិងជូតខ្លួនរួចក៏កំដៅនៅមិនថយចុះសូម្បីតែបន្ទិច

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Gubgib បានផុសសារថា “*Poor my little baby ?❤️ តាំងតែកើតមក លើកដំបូងដែលបង pao ឈឺត្រូវញុំថ្នាំជូតខ្លួនបន្ថយកំដៅពេញមួយថ្ងៃតែមិនបានផលសោះ ចុងក្រោយម៉ោង 21:00 កំដៅឡើងដល់ 40អង្សា ម៉ាក់ទ្រាំលែងបានក្នុងចិត្តមិនល្អសោះខ្លាចកូនសន្លប់ព្រោះគាត់មិនដែលបែបនិងទេ!!! ទើបប៉ាប្រញ៉ាប់បើកឡាននាំទៅពេទ្យ ម៉ាក់ក៏ព្យាយាមជូតខ្លួនតាមផ្លូវមករហូត><បង pao ចេះតែរអ៊ូតិចៗចិត្តម្ដាយបន់ឲ្យតែឆាប់ទៅដល់ពេទ្យ ចុងក្រោយក៏មកដល់ដៃពេទ្យ ឆាប់ជាស៊ូៗណាកូន #ពេទ្យប្រាប់ថាត្រជាក់ខាងក្រោមរលាកក្រហមរាងកាយចុះក្រោយទើបធ្វើឲ្យកំដៅឡើងខ្លាំង”

អត្ថបទដោយ : នីត្តា