ប្រពៃណាស់! កំឡុងកូវីដ១៩ វណ្ណដា ផ្ដួចផ្ដើមធ្វើសប្បុរសធម៌ទៅកាន់សហគមន៍មួយ កាត់បន្ថយភាពខ្វះខាត់ដល់៨១គ្រួសារ!
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា ដែលមួយរយៈពេលចុងក្រោយនេះ លោកមានសន្ទុះពីការគាំទ្រកើនឡើងយ៉ាងខ្លាំង ជាពិសេសនោះគឺចាប់អារម្មណ៍ពីស្រទាប់យុវវ័យនេះតែម្ដង។
តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញ លោកផ្ដួចផ្ដើមធ្វើសប្បុរសធម៌ទៅកាន់សហគមន៍មួយ ព្រមទាំងមានថ្នាក់ដឹកនាំខេត្តព្រះវិហារចូលរួមជាកិត្តិយស ដោយបានបរិច្ចាគគ្រឿងឧបភោគ បរិភោគទៅកាន់ប្រជាជនខ្មែរយើងចំនួន៨១ គ្រួសារ នៅក្នុងខេត្តព្រះវិហារផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាចម្រៀងរូបនេះ និងក្រុមការងារលោក ពិតជាមានចិត្តសប្បុរសធម៍ ចេះជួយប្រជាជនដែលមានការខ្វះខាត់ខណៈជំងឺកូវីដ១៩កំពុងតែរាតត្បាត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី