អីយ៉ា! ទីបំផុត Nichaphat ម្ចាស់បទ My Ambulance បញ្ចេញរូបថតជាមួយមិត្តប្រុសជាប្អូនបង្កើត Boy Pakorn ហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីទំនាក់ទំនងស្នេហារវាងតារាចម្រៀងស្រីម្ចាស់បទ «My Ambulance» នាង Nichapat ជាមួយនឹងតារាប្រុស Nong Thana ត្រូវជាប្អូនប្រុសបង្កើតរបស់តារាប្រុស Boy Pakorn ដែលបច្ចុប្បន្ននេះ កាន់តែបើកចំហរខ្លាំងឡើងៗហើយ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរបង្ហោះរូបភាពជាមួយនិងគ្នាលើកដំបូង ក្នុងដំណើរកំសាន្តនៅឯតំបន់មាត់សមុទ្រជាមួយនិងគ្នា ក្នុងកាយវិការបែបស្និតស្នាល និងផ្អែមល្ហែម ធ្វើឲ្យគ្រប់គ្នាឃើញហើយ ច្រណែនសឹងតែគ្រប់គ្នាទៀតផង។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគូស្នេហ៍មួយគូនេះ បង្ហោះរូបភាពថតជាមួយគ្នាយ៉ាងផ្អែមល្ហែមបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍យ៉ាងខ្លាំង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី