ជានារីដែលមានរូបរាងស្អាតទោះបីស្លៀកពាក់ឈុតអ្វីក៏ឃើញស្រស់ស្អាតដែរសម្រាប់តារាសម្ដែងស្រី Taew Natapohn មិនថាស្ថិតក្នុងស្ទាយសុភាពៗ ធម្មតា ឬស៊ិចស៊ីនោះទេមើលទៅសុទ្ធតែសមសួនទាំងអស់

ជាពិសេសឈុតថៃដែលបានធ្វើឲ្យ Taew កាន់តែមើលទៅទន់ភ្លន់ផ្អែមល្ហែមមែនទែន អាចឃើញបានដោយការធ្វើដំណើរជាមួយគ្រួសារទៅធ្វើបុណ្យចា ។ ជាក់ស្ដែងនៅថ្ងៃទី 7 សីហា 2020 Taew បានរៀបចំខ្លួនធ្វើដំណើរទៅថ្វាយបង្គំព្រះជាមួយអ្នកម៉ាក់ នៅវត្ដ Chaiwatthanaram ក្នុងខេត្ត Ayutthaya
ហើយនាងក៏មិនភ្លេចក្នុងការប្រមូលរូបភាពបរិយាកាសនៅក្នុងវត្ដមកផ្ញើហ្វេនៗដែរ ហើយគ្រប់រូបភាពសុទ្ធតែស្រស់ស្អាតគ្មានកន្លែងណាអន់នោះទេ មានភាពគួឲ្យស្រលាញ់ក្នុងឈុតនារីថៃជាមួយអ្នកម៉ាក់
អត្ថបទដោយ : នីត្តា





