Matthew នៅតែបារម្ភពី Lydia ព្រោះតែលទ្ធផលនៃការពិនិត្យរាងកាយនៅតែឃើញថាសួតរបស់នាងនៅមាន….! មានវីឌីអូ

ក្រោយពីគូររបស់ Matthew ហើយនិង​ Lydiaទទួលការព្យាបាលជំងឺកូវីដ-19 បានជាសះស្បើយប្រមាណជា 6ខែហើយ ជាក់ស្ដែង Matthew – Lydia បានរួបរួមគ្រួសារព្រមទាំងកូនៗទៅមន្ទីពេទ្យ ដើម្បីពិនិត្យរាងកាយដែលបានខូចខាតដោយសារការបំផ្លាញសួតកូវីដ-13ម្ដងទៀត

 

ដោយ Lydia បានបង្ហាញវីឌីអូខណៈដែលកំពុងទទួលការត្រួតពិនិត្យ ហើយលទ្ធផលចេញមកឃើញថា បំពង់ផ្លូវដង្ហើមនៅមានរបូសដែលមិនទាន់បានជាសះស្បើយល្អ ចំណែកឯ Matthew បានជា 100 ភាគរយហើយ តាមសារដែលខាង Lydia បានផុសថា

After Footer (Active) - damrei Mr1 Zone2

“ទើបតែមកពិនិត្យមើលសួតលម្អិត ដើម្បីពិនិត្យមើលការខូចខាតរបស់សួតពីជំងឺកូវីដ-19 សរុបមកបំពង់ខ្យល់ដង្ហើមនៅមានរបួសមិនទាន់ជាសះស្បើយល្អទេ ធ្វើឲ្យការផ្លាស់ប្ដូរ oxygen និង carbon dioxide របស់សួតធ្វើការបានត្រឹមតែ 60% ត្រូវតាមដានបន្ដទៀតថានិងអាចត្រលប់មក 100% ដែរឬទេ ចឹងទើបពេលរត់ហាត់ប្រាណត្រឹមតែ jogging សោះហត់ចង់ដាច់ខ្យល់ បេះដូងលោតដល់ទៅ 180  bpm រហូត! ចំណែកឯលោកប្ដីជា 100%! @matthew.deane1”

មានហ្វេនៗអ្នកគាំទ្រចូលមកផ្ដល់កំលាំងចិត្តដល់ Lydia ជាច្រើន ដូចជា “ឆាប់ជាណាចា, ជាកំលាំងចិត្តឲ្យបាត, សូមឲ្យដូចដើមណាចា, ស៊ូៗណាចាអ្នកម៉ាក់…..

អត្ថបទដោយ : នីត្តា