កំពូលលោកកូនប្រចាំឆ្នាំ 2020 Shayfa-Phayu ឌឺដាក់ម៉ាក់ Chompoo មិនធម្មតាប្រាប់ថា…..! មានវីឌីអូ

Chompoo Araya យកចិត្តហ្វេនៗអ្នកគាំទ្រផុសរូបបង្ហាញពីភាពគួឲ្យខ្នាញ់របស់កូនប្រុសភ្លោះទាំងពីរគឺ Shayfa-Phayu ឲ្យបងៗបានសប្បាយរីករាយជាមួយទៀតហើយ ជាមួយនិងសកម្មភាពដែលចូលចិត្តបំផុតគឺការហែលទឹក

 

ហើយនៅពេលដែលអ្នកម៉ាក់ Chompoo ហាមមិនឲ្យយកថ្មដាក់ក្នុងទឹកអាង អូន Phayu ប្រញាប់រើសដំថ្មចេញពីអាង ថែមទាំងងាកមកសុំវេនតាពីអ្នកម៉ាក់ តែម៉ាក់ Chompoo និយាយថាមិនបានយកវេនតាមកទេ មិនបានជ្រមុជទឹកមិនបាច់ពាក់ទេ អូន Phayu បែរជាបែរខ្នងដាក់ម៉ាក់ហើយជ្រមុជទឹកធ្វើមិនដឹង អូយគួឲ្យខ្នាញ់មែនតើ ជ្រមុជទឹកពូកែណាស់ ធ្វើឲ្យហ្វេនៗត្រូវចូលមក comment ជាច្រើនហូរហែរតែម្ដងហើយ

After Footer (Active) - damrei Mr1 Zone2

ដូចជា ” Mommy អូន yu ចង់យកវេនតា ” Mommy ប្រាប់ថា “មិនបានជ្រមុជទឹក yu មិនបាច់ពាក់ទេ” ហើយ yu បែរខ្នងទៅមុជទឹកធ្វើមិនដឹងម៉ាប់អើយម៉ាប់!,​ គួឲ្យស្រលាញ់មែនទែន …..

កុំចេះតែហ៊ានណា Mommy ជឿជាក់ថា yu អាចធ្វើបាន!!!

អត្ថបទដោយ : នីត្តា