ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ជីវិតស្នេហារបស់តារាសម្ដែងស្រី Namtarn Pichukkana ជាមួយនិងមិត្តប្រុស កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកន្លងមកអ្នកទាំងពីរតែងតែមានដំណើរកំសាន្តជាមួយនិងគ្នាជារឿយៗទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ Namtarn និងគូស្នេហ៍ ក៏ទើបតែបានទៅដើរលេង បោះតង់នៅតាមខេត្តជាមួយគ្នាយ៉ាងសប្បាយរីករាយ ដែលក្នុងនោះគ្រប់គ្នាបានឃើញនាងនិងគូស្នេហ៍បង្ហោះរូបភាពស្និតស្នាល ក៏ដូចជាកាយវិការផ្អែមល្ហែមជាច្រើន ធ្វើឲ្យហ្វេនៗឃើញហើយ លាន់មាត់ច្រណែនគ្រប់ៗគ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនេះ គ្រប់គ្នាក៏កាន់តែសរសើរទំនាក់ទំនងស្នេហានាង ពិសេសបានសង្សារចេះយល់ចិត្ត ជូនដើរលេងកំសាន្តគ្រប់ទីកន្លែងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី