អីយ៉ា! ស្ងាត់ៗ អ្នកគ្រូ ផេនស៊ី បង្អួតរថយន្តស៊េរីទំនើបទើបតែទិញឡូយកប់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងនិងជាតារាកំប្លែកល្បីឈ្មោះ Tukky Sudarat ហៅ អ្នកគ្រូ ផេនស៊ី ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ តាមរយៈវីដេអូ និងសកម្មភាពសម្ដែងរបស់នាង។

ក្នុងនោះផងដែរ បើសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃជីវិតកាន់តែសុីវិល័យខ្លាំងឡើងៗ បើនិយាយពីសម្ភារៈនិងរបស់របរប្រើប្រាស់វិញសុទ្ធតែទំនើបៗ និងទាន់សម័យទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ Tukky បានទិញកាដូពិសេសមួយសម្រាប់ខ្លួនឯងគឺរថយន្តស៊េរីទំនើបម៉ាក Mercedes Benz ដ៏ស្រស់ស្អាត ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ រំភើបចិត្តជំនួសនាងជាខ្លាំង ហើយក៏សរសើរពីជីវិតកាន់តែសុីវិល័យរបស់តារាស្រីរូបនេះយ៉ាងខ្លាំងផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី