ក្រមុំល្មមៗសុំចាញ់! Ice Paris បង្ហោះរូបមួយសន្លឹកនេះជាមួយម្ដាយ សឹកតែគេច្រឡំថាជាសង្សារ!(មានរូបភាព)

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែង និងតារាចម្រៀងវ័យក្មេង Ice Paris ចូលប្រឡូកក្នុងវិស័យសិល្បៈមក ប្រជាប្រិយភាពរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងខ្លាំងឡើងៗ ហើយបើនិយាយពីរូបសម្រស់វិញ ក៏ស្រស់សង្ហារជាទីពេញចិត្តរបស់នារីៗគ្រប់រូបដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ Ice Paris បាននាំម្ដាយទៅកម្សាន្តនៅរមណីយដ្ឋានមួយកន្លែង ថែមទាំងបានថតរូបង្ហោះ បង្ហាញនៅស្នាមញញឹមយ៉ាងរីករាយជាមួយគ្នាទៀត តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺរូបសម្រស់ម្ដាយរបស់លោក ពិតជានៅក្មេងនិងស្រស់ស្អាតខ្លាំងណាស់ រហូតដល់មហាជនមួយចំនួនសឹងតែច្រឡំថាជាសង្សារលោកថែមទៀតផង បើមិនប្រាប់នោះ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា កន្លងមកតារាប្រុសរូបនេះ តែងតែបង្ហោះរូបភាពស្និតស្នាលជាមួយនិងម្ដាយ បង្ហាញពីការស្រលាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារ តែគ្រប់គ្នាពិតជាសរសើរសម្រស់ម្ដាយតារាប្រុសរូបនេះ ពិតជាសម្រស់ស្អាតនិងនៅក្មេងជាងវ័យខ្លាំងណាស់៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី