បន្ទាប់ពី Boy Pakorn ផុសរូបគូស្រាប់តែ Chippie ផុសរូបព្រមទាំង caption ថាចង់បង្ហាញខ្លួនសង្សាតែ…..! មានរូបភាព

មុននេះ Boy Pakorn បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្រោយពីបានផុសរូបគូជាមួយនិងតារាសម្ដែងស្រី Chippie Sirin ថែមទាំងមានសកម្មភាពដែលគួឲ្យខ្នាញ់ ព្រោះតែខាងប្រុសបាននិយាយថាខាងស្រីមកសួរថាមានបានមើលរូបចុងក្រោយរបស់ខ្ញុំឬនៅ តែអ្នកកំលោះប្រាប់ថាមិនមើលទេ ប៉ុន្ដែបើពិនិត្យមើលទៅរូបដែលនិយាយនិងគឺរូបដែល Chippie ស្លៀកឈុតហែលទឹកយ៉ាងស៊ិចស៊ីនិងឯង មិនមើលនិងប្រហែលជាហួងហែងហើយមើលទៅ 55

 

ជាក់ស្ដែង (8 សីហា 2020) Chippie បានផុសរូបដូចនិងខាង Boy ផុសចឹងតែខុសត្រង់ថាជាសកម្មភាពស្និតស្នាលជាងខាងប្រុសផុស ទោះបីជាមុខរាងមុំាបន្ទិចមែនតែ caption វិញឡូយកប់ “ចង់បង្ហាញខ្លួនសង្សាដល់ហើយ តែអត់មានចឹងមានតែបង្ហាញខ្លួនឪមុនសិនទៅចឹង  #ថ្វីត្បិតតែអាយុច្រើនតែនៅសង្ហាណាស់បាត”

After Footer (Active) - damrei Mr1 Zone2

 

ចំណែងខាងអ្នកគាំទ្របង្អាប់ថា ឪដែលថានិង ជាឪសំណព្វចិត្តទេដឹងនិង? ខណៈដែលអ្នកកំលោះ Boy បានចូលមក comment emoji ភ្លាមៗ ហើយហ្វេនៗក៏និយាយទៀតថា ហ៉ើយ Boy កុំលេងខ្លួនពេកអី ព្រោះអូន Chippie គួឲ្យស្រលាញ់ចង់ងាប់ហើយនិង គ្រប់គ្នាចាប់ភ្នែកតាមមើលគូនេះចង់ឲ្យក្លាយជាសង្សាពិតមែនណាស់

អត្ថបទដោយ​ : នីត្តា