ឃ្លានឆ្ងាញ់ស្រលាញ់ល្អចឹងហើយ! Weir Sukollawat បង្អួតពីម៉ាស៊ីនថតរូបស្រាប់តែ Bella ចូលមកនិយាយតែពាក្យមួយម៉ាត់ថា…..! មានរូបភាព
មានរឿងល្អៗជាច្រើនបែបស្វីតៗ មកបង្ហាញដល់អ្នកគាំទ្រកើតក្ដីច្រណែនរហូតសម្រាប់គូស្នេហ៍មួយគូនេះ ដោយព្រោះតែតារាឯកប្រុសសង្ហាញ Weir ដែលតែងតែអួតពីសង្សាស្រីស្អាតដូចជា Bella តាមបណ្ដាញសង្គមជាញឹកញាប់ តួយ៉ាងដូចជាដំណើរកំសាន្ដដែលទើបនិងទៅជាមួយនិង Bella បានជួបនិងលោកប៉ាដល់ផ្ទះរបស់ខ្លួន

ហើយបន្ទាប់ពីបញ្ចាប់ដំណើរកំសាន្ដ Weir ក៏បានប្រលែងរូបឬក៏ផុសរូបជាបណ្ដើរៗ ជាក់ស្ដែងក៏នៅមានបង្អួតរូបស្អាតៗដែលជាស្នាដៃនៃការថតរូបរបស់ Bella ថ្វីត្បិតតែច្បាសខ្លះ ព្រៀលៗខ្លះតែខាង Weir អាចប្រាប់បានតែមួយម៉ាត់ថាល្អមែន! ខ្សែខាងអ្នកលើកសង្សាបានបង្ហាញតាមរយៈ ឃ្លារបស់ Weir ថា
“មកដល់ហើយ!!! ស្នាដៃនៃការថតរូបរបស់ម៉ាស៊ីន 135 របស់អ្នកនាង @bellacampen ប្រាប់បានតែពាក្យមួយម៉ាត់ទេថា ល្អ!!!….. សម្រាប់អ្នកដែលចាំ photobook #មិនមែនអេឡង់អាចមកជំនួសបានទេ ទ្រាំចាំបន្ទិចសិនណាបាត ចុងឆ្នាំនេះចាំមើលទាំងអស់គ្នា”
រឿងនេះក៏មាន Bella ចូលមក comment រូប emoji លើកដៃពីរ ព្រមជាមួយនិង comment របស់អ្នកគាំទ្រ ដែលអត់ទ្រាំបង្អាប់មិនបានព្រោះតែពូកែលើកសង្សាមែនណាចា
អត្ថបទដោយ : នីត្តា












