មកស្ដាប់វីឌីអូសម្លេងប៉ាកូននិយាយគ្នា Maxwell ឆ្លើបតប Mike សម្លេងដូចជាចង់យំផងអីផងថា….! មានវីឌីអូ

អាចនិយាយបានថាជាសន្យាដ៏ល្អ ក្រោយពីបានឆ្លងផុតរឿងរ៉ាវរិះគន់រវាង Mike ជាមួយនិងអតិតភរិយា Sarah ចំពោះរឿងដែលបានដោះដូរគ្នាសម្រាប់អូន Maxwell មិនត្រូវគ្នា ហើយមុននេះខាង Mike ក៏ទើបតែនិងដកពាក្យបណ្ដឹងទាមទារសុំសិទ្ធជាឪពុកគ្រប់គ្រងកូនរូបជាមួយនិង Sarah ព្រមទាំងសន្សំលុយទុកឲ្យកូនដោយខ្លួនឯងផ្ទាល់

 

ជាក់ស្ដែងខាងមេធាវី James ដែលជាមេធាវីខាង Mike បានចេញមកផុសវីឌីអូ ដែលមានសរសេរ caption ថា “រឿងតូចៗដែលហៅថា “ក្ដីស្រលាញ់” សូមប្រគល់ជូនម៉ាក់ ប៉ា Mike និងអូន Maxwell ណាបាត”

After Footer (Active) - damrei Mr1 Zone2

ដោយវីឌីអូសម្លេងនិងគឺជាសម្លេងរបស់កូនប្រុសដែលបាននិយាយថា “Maxwell dady ស្រលាញ់ Maxwell ណាបាត នឹក Maxwell ខ្លាំងណាស់” ហើយក៏មានសម្លេងរបស់អូន Maxwell ឆ្លើយតបទៅវិញថា “Maxwell ក៏នឹក dady បាត”

ហ្វេនៗ ក៏បាននាំគ្នាចូលទៅ comment សម្ដែងការត្រេកអរជាមួយប៉ាកូនដែលបាននិយាយគ្នា ទោះបីជាខ្លីៗ តែក៏ជ្រាលជ្រៅ ហើយនៅសុំឲ្យ Mike បានជួបជាមួយនិងអូន Maxwell ផងដែរ ហើយនៅពេលដែលមានអ្នកសួរថា “សុំទោសណាវីឌីអូនេះជា Mike មែនទេអ៊ុំនិងបានចូលរួមត្រេកអរជាមួយប៉ា Mike ដែរ” ខាងមេធាវី James បានតបវិញថា “ដើមខែតុលាបាត”

អត្ថបទដោយ : នីត្តា