ពេលនេះសំបូររឿងបែបនេះកើតឡើងខ្លាំងណាស់ ដោយតារាសម្រៀងថៃ Arm Chutima ទ្រាំលែងបានព្រោះតែមានអ្នក…..! មានរូបភាព
លែងដល់ថ្នាក់អ្នកចម្រៀងស្រីរូបស្រស់ Arm Chutima ស្ទើរតែក្អួតឈាមព្រោះតែទ្រាំលែងបាន ក្រោយពីមានបុគ្គលមួយចំនួនផ្ញើរសារមកនិយាយពាក្យអាសអាភាសរហូតដល់អ្នកណាឃើញហើយទ្រាំមិនបានដូចគ្នា

ដោយកញ្ញា Arm បាននាំយកសាររបស់បុគ្គលដែលប្រើ Instagram មួយចំនួនមកផុសនៅក្នុង facebook គឺជាសារដែលផ្ញើរនិយាយរឿងអាសអាភាសដោយមិនឈប់មិនឈរ ទោះបីជាកញ្ញា Arm មិនមានការឆ្លើយតប តែនាងបានយកសារទាំងអស់នេះមកផុសដោយសរសេរឃ្លាថា “ហេតុអីត្រូវមកជួបរឿងស្អីបែបនេះហា”
ហើយក្រោយពីនិងក៏មានហ្វេនៗរបស់ Arm ចូលទៅ comment រិះគន់បញ្ចេញមតិយោបល់ចំពោះរឿងដែលកើតឡើយ
អត្ថបទដោយ : នីត្តា















