មិនចាំបាច់មាន caption អ្វីទាំងអស់សម្រាប់រូបភាពស៊ិចស៊ីរបស់តារាសម្ដែងស្រី Taew Natapohn ជាក់ស្ដែងនាងបានផុសរូបក្នុងបណ្ដាញសង្គម Instagram ធ្វើឲ្យក្ដៅដូចភ្លើងតែម្ដង ព្រោះតែរូបភាពរបស់នាងនៅក្នុងឈុតស៊ិចស៊ី រហូតធ្វើឲ្យហ្វេនឡើងភ្លឹកស្មារតីអស់

គ្រប់ឈុតឆាករបស់ Taew គឺថាស៊ិចស៊ីមិនធម្មតាទេ ទោះបីជាមានអាវធំពណ៌ខ្មៅពីខាងក្រៅបិតបាំងខ្លះក៏ដោយ ប៉ុន្ដែភាពស៊ិចស៊ីរបស់ Taew នៅតែអាចទំលុះបង្ហាញចេញមកទាល់តែបាន ទាំងឈរ ទាំងអង្គុយ ទាំងស្ទាយយ៉ាងងាយស្រួលបែបណាក៏ដោយនៅតែអាចនិយាយបានថាលើកភាពស្អាតមកទាំងទ័ពតែម្ដង
នេះឃើញត្រឹមតែកន្លែងខ្លះផង ចុះបើបង្ហាញពេញៗទៀតនិងទៅជាយ៉ាងណាទៅ ព្រោះតែធ្លាប់ឃើញបែបសុភាពរៀបរយតែមកដល់ឈុតនេះគឺថាប្លែកលើសពីការគិតពិតមែន
អត្ថបទដោយ : នីត្តា








