ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាថៃស្រី Mai Charoenpura កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ហើយមហាជនជាច្រើនតែងតែសរសើរស្នាដៃរបស់នាងកន្លងមក ស្របពេលបច្ចុប្បន្ននេះនាងក៏ទទួលបានជោគជ័យក្នុងវិស័យសិល្បៈនេះយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហាញពីទិដ្ឋិភាពក្នុងផ្ទះវីឡាថ្មីរបស់នាង ដែលផ្ទះនេះគឺសាងសងឡើងតាមស្ទាយ៍ អង់គ្លេស – បារាំង ហើយបើការតុបតែងខាងក្នុងវិញ សុទ្ធសឹងតែរបស់មានតម្លៃ និងរៀបចំយ៉ាងប្រណិត នរណឃើញក៏ចង់រស់នៅគ្រប់ៗគ្នាដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មហាជននិងហ្វេនៗជាច្រើន ក៏បាននាំគ្នាសរសើរផ្ទះវីឡារបស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត ធំទូលាយ ហើយការរៀបចំសុទ្ធតែរបស់របបប្រណិតៗ នេះពិតជាផ្ទះដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់នៅមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី