អាចនិយាយបានថាមិនចប់ងាយៗសម្រាប់រឿងរ៉ាវរបស់អ្នកម៉ាកកូនពីរ Sarah ព្យុះធំបន្ទាប់ពី Mike ចេញមកទាមទារសិទ្ធជាឪពុកពេញសិទ្ធមើលថែអូន “Maxwell” តែខាងអ្នកម៉ាក់មិនយល់ព្រមហើយក៏បានចេញមកបញ្ជាក់ថានិងផ្ដាច់ទំនាក់ទំនងព្រោះ Mike បានធ្វើឲ្យខូចគុណភាពជីវិតកូនខ្លួន ដូច្នេះទើបបានក្លាយទៅជាប្រធានបទរិះគន់ផ្សេងៗ ដែលតាមមក

ហើយបានបើកបង្ហាញកំលោះដែលបានមើលចិត្តគ្នាជាមួយ Sarah គឺ Vadim ព្រមជាមួយនិងកូនស្រីអូន Emmily នៅក្រោមក្រសែរិះគន់ជាច្រើន
ជាក់ស្ដែងអ្នកនាង Sarah បានចេញមកឆ្លើយតបនិងអ្នកបណ្ដាញសង្គម ក្រោយពីនាងបានផុសរូបគ្រួសារដ៏សែនកក់ក្ដៅនៅក្នុង Instagram @sarahcasinghini តែមានអ្នកចូលមកនិយាយថា “ថាបើនិយាយការពិតតាំងតែពីដំបូងរឿងវាក៏មិនធំដល់ថ្នាក់នេះ ធ្វើជាម្ដាយគេហើយអ្នកបង”
ខាង Sarah ក៏តបវិញខ្លីៗថា “គ្រប់រឿងដូចកាក់មានមុខពីរចឹងឯងចា” ហើយក៏មានអ្នកបណ្ដាញសង្គមជាច្រើនទៀតចូលមកសម្ដែងមតិយោបល់ឆ្លើយឆ្លងគ្នាទៅវិញទៅមកជាច្រើន
អត្ថបទដោយ : នីត្តា









