ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយកន្លងមកគ្រប់គ្នាក៏ស្រលាញ់ពីទឹកចិត្តដ៏ល្អរបស់អ្នកនាង នៅក្នុងការងារសប្បុរសធម៍ជាច្រើនផងដែរ។
ជាក់ស្ដែងដូចជាសព្វថ្ងៃនេះ ប្រជាជនកម្ពុជាយើងជាច្រើនកំពុងតែជួបគ្រោះដោយសារតែទឹកជំនន់លិចលង់ផ្ទះសំបែងអស់ ហើយក៏កំពុងតែត្រូវការជំនួយជាច្រើនពីរដ្ឋាភិបាលផងដែរ ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញពីទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះ ដោយបានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១ពាន់ដុល្លារ សម្រាប់ជួយប្រជាជនដែលកំពុងរងគ្រោះដោយទឹកជំនន់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ពិតជាពេញចិត្ត និងសរសើរទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះ ក្នុងការជួយប្រជាជនខ្មែរយើងដែលកំពុងជួបទុក្ខ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី