ជាការពិតណាស់ ក្រោយពេលពរពោះកូនក្នុងផ្ទៃអស់រយៈពេលជាច្រើនខែមក ទីបំផុតពេលនេះតារាសម្ដែងស្រីល្បីឈ្មោះ ម៉ាក សែនសូនីតា ហៅ តូតា សម្រាលកូនដំបូងរបស់ខ្លួនដោយសុវត្ថិភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ។
យ៉ាងណាមិញងាកទៅមើលមុខមាត់កូនដំបូងរបស់អ្នកនាង មើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយក្រោយពេលគ្រប់គ្នាបានឃើញហើយ ក៏នាំគ្នាចូលរួមអបអរសាទរ និងជូនពរឲ្យអ្នកនាង និងកូនមានសុខភាពល្អទៀតផង។
គួរបញ្ជាក់ផងដែរថា អ្នកនាង តូតា និងស្វាមី បានចូលរោងការតាមប្រពៃណីកាលពីអំឡុងខែ កុម្ភៈកន្លងទៅនេះ ហើយពេលនេះអ្នកនាងក៏ទទួលបានសមាជិកថ្មីដែលជាកូនដំបូងរបស់ខ្លួនផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី