ភ័យតិចអី! Aff-taksaorn ភ្លាត់ស្នៀតរអិលដួលបោកក្បាលខណៈពេលកំពុងថតរឿង! មានរូបភាព

ត្រលប់មកទទួលថតរឿងភាគជាថ្មីហើយមានការទទួលសា្វគមន៍យ៉ាងកក់ក្ដៅពីសំណាក់ហ្វេនៗអ្នកគាំទ្រសម្រាប់តារាស្រី Aff-taksaorn ហើយពេលនេះក៏កំពុងតែបង្ហាញស្នាដៃឲ្យហ្វេនៗបានទស្សនាអស់ពីកំលាំងកាយចិត្ត នៅក្នុងរឿងថ្មីនេះ ជាក់ស្ដែងក៏មានឈុតឆាកស្នេហារបស់តួប្រុសនិងតួស្រីនៅក្នុងអាងហែលទឹក

 

តែទំរាំបានឈុតឆាកមួយនេះជូនដល់អ្នកគាំទ្របានទស្សនា ធ្វើឲ្យតួឯកស្រីយើងស្ទើរតែមិនអាចទទួលហេតុការណ៍បាន ព្រោះជាក់ស្ដែង Aff-taksaorn បានចេញមកបង្ហាញពីឈុតឆាកនៅពីក្រោយការថតវគ្គមួយនេះថា កើតមានឧបតិ្ដវហេតុជាមួយនិងនាងកំឡុងពេលកំពុងថតរឿង

ដោយ Aff បានផុសរូបខ្លួនឯងខណៈពេលនៅក្នុងស្ថានភាពបែបអ្នកហែលទឹកតាមរយៈ Instagram ឈ្មោះ @aff_taksaorn ព្រមជាមួយនិងឃ្លាប្រាប់រឿងរ៉ាវថា

“នៅពីក្រោយឈុតឆាកហួសចិត្តក្នុងអាងហែលទឹកយប់នេះ គឺ  Aff បានរអិលជើងដួលផ្ងារក្រោយក្បាលបោកនិងថ្ម ឈឺដល់ថ្នាក់ភ្លេចខ្មាស់គេ ហើយត្រូវរបួសដល់ថ្នាក់ត្រូវដេរ បន្ទិចក្រោយមកក៏ត្រូវកាត់ចេញ ហើយថតបន្ដបានហើយ ព្រោះតែក្រុមការងារគួឲ្យស្រលាញ់ #សុំកើតជាថ្មីដើម្បីក្បែរអូន p5 #សុំកើតជាថ្មីដើម្បីក្បែរៗអូន”

ក្រោយពីនិងមកក៏មានហ្វេនៗដង្ហែរគ្នាមកសម្ដែងការកោតសរសើរចំពោះការទ្រាំសាកសមជាអ្នកសម្ដែងស្រីយ៉ាងច្រើនហើយថែមទាំងនិយាយទៀតថាឈុតនេះពិតជាសាកសមចំពោះការរងចាំទស្សនាមែន

អត្ថបទដោយ : នីត្តា