ច្បាស់ណាស់ថាសម្រេច! Matthew Deane បើកបង្ហាញផ្ទះថ្មីធំស្គឹមស្គៃទីធ្លាធំទូលាយព្រោះតែមានកូន……! មានរូបភាព

 Lydia-Matthew នាំមកមើលផ្ទះថ្មីដែលមិនទាន់ហើយតែក៏អាចដឹងបានពីភាពធំស្គឹមស្គៃបាន បង្ហាញប្រាប់ពីគ្រួសារដែលត្រូវតែពង្រីកនិងរើមកនៅក្នុងខនដូ ដែលមានការតុបតែងដូចដែលបានបង្ហាញឲ្យឃើញ គ្រប់គ្នាដែលបានឃើញហើយក៏និយាយថានេះគ្រាន់តែនៅមួយរយៈតែមើលទៅដូចមិនធម្មតាទេ

 

ជាគ្រួសារដែលមានអារម្មណ៍ល្អណាស់ សម្រាប់គ្រួសាររបស់ Lydia-Matthew ដែលចេញមុខព្រមជាមួយកូនៗទាំងពីរព្រោះថាទោះជាធ្វើកិច្ចការអ្វីសកម្មភាពអ្វីក៏តែងតែឃើញ4នាក់នេះជាមនិច្ច ដើម្បីបន្ថែមភាពសុខសាន្ដសុភមង្គលដល់គ្រួសារជាក់ស្ដែងដូចដំណើរកំសាន្ដកន្លងមកចឹង ស្រសាញ់យកចិត្តទុកដាក់ដូចអ្នកទើបតែរៀបការហើយជាពិសេសពេលនេះ Matthew ក៏កំពុងតែអង្វរភរិយាសុំកូនទីបីផងដែរ

ជាក់ស្ដែង Lydia-Matthew នាំយករូបភាពផ្ទះថ្មីដែលកំពុងតែសាងសង់ជិតហើយ100ភាគរយហើយ មើលលេងៗក៏អាចដឹងថាធំណាស់ ព្រោះគ្រប់យ៉ាងដូចជាសាងឡើងសម្រាប់កូនៗនៅថ្ងៃអនាគត អាចមើលបាននៅក្នុងយូធូប Daily Deans ដែលអ្នកទាំងពីរនាំទៅមើលផ្ទះថ្មីនិងទៅមើលខនដូសម្រាប់ស្នាក់បណ្ដោះអាសន្ន គ្រប់គ្នាបង្អាប់ថា នេះគ្រាន់តែបណ្ដោះអាសន្នមានសម្ភារៈថ្មីស្ទើរតែទាំងអស់ មិនធម្មតាមែន

ក្រៅពីបានឃើញផ្ទះថ្មីអ្នកទាំងពីរហើយ វគ្គនេះក៏នៅអាចឃើញពីសកម្មភាពនៃការអង្វរភរិយាដូចដើមផងដែរ ក៏មិនច្បាស់ដែរថាផ្ទះថ្មីនេះអាចនិងមានសមាជិកថ្មីមកថែមម្នាក់ទៀតក៏ថាបាន

អត្ថបទដោយ : នីត្តា

- Advertisement -

 

Advertise with us 1200×130