អីយ៉ា! Lydia បង្អួតវីឡាថ្មី មិនទាន់សង់ហើយស្រួលបួល តែធំនិងម៉ូតឡូយខ្លាំងណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះ តារាចម្រៀងថៃស្រីសំបូរប្រជាប្រិយភាព Lydia Sarunrat កំពុងតែរស់នៅជាមួយស្វាមីយ៉ាងមានសុភមង្គល ហើយពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែងបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងទៀតផង។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ គ្រប់គ្នាកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល នៅពេលឃើញតារាស្រីរូបនេះ បង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពផ្ទះកំពុងសាងសង់ជិតរួចរាល់ ដែលមានម៉ូតយ៉ាងប្រណីត និងសង់ឡើងក្បែរផ្ទះឪពុក ម្ដាយខ្លួន ហើយក្នុងនោះនាងបានបង្ហាញប្លង់ខ្លះៗនៅក្នុងផ្ទះ មើលពិតជាធំទូលាយ និងស្រស់ស្អាតគួរឲ្យចង់រស់នៅខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ Lydia ក៏បានបង្ហាញខុនដូថ្មីរបស់នាង ដែលរៀបចំឡើងយ៉ាងស្រស់ស្អាត សម្រាប់ការសម្រាកបណ្ដោះអាសន្នជាមួយនិងគ្រួសារនាងផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី