អូហូ! ជី ដេវីត និង ទេព បូព្រឹក្ស គឺជាតារាខ្មែរទី១ដែលបានបរិច្ចាគថវិការ និងស្បៀងជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ច្រើនជាងគេ!

ជាការពិតណាស់ ខណៈពេលដែលប្រជាជនកម្ពុជាយើងកំពុងតែជួបគ្រោះទឹកជំនន់ យើងសង្កេតឃើញ សប្បុរសជនជាច្រើនបាននាំគ្នាចូលរួមបរិច្ចាគជាថវិការ ក៏ដូចជាស្បៀងបរិភោគមួយចំនួនដល់ប្រជាជនរងគ្រោះ ក្នុងនោះក៏មានសិល្បៈករខ្មែរយើងជាច្រើនផងដែរ។

តែយ៉ាងណាមិញ ថ្មីៗនេះមហាជនជាច្រើនចាប់អារម្មណ៍លើតារាចម្រៀងល្បីឈ្មោះពីដួងដែលជាគូស្នេហ៍និងគ្នាគឺលោក ជី ដេវីត និងកញ្ញា​ ទេព បូព្រឹក្ស បានសហការគ្នានាំយកនៅ ស្ទីង ១២០កេះ អង្ករ១០០បាវ ត្រីខ១០០យួរ និងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារបន្ថែម ឆ្ពោះទៅបាត់ដំបង ដើម្បីឧបត្ថម្ភទៅកាន់បងប្អូនកំពុងតែជួបគ្រោះទឹកជំនន់ នេះបើយោងតាមការផុសក្នុងផេកផ្លូវការរបស់កញ្ញា ទេព បូព្រឹក្ស។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរគូស្នេហ៍មួយគូនេះ ដែលមានទឹកចិត្តប្រពៃចេះជួយប្រជាជនខ្មែរយើងពីជួបគ្រោះអាសន្នបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី