ជាការពិតណាស់ បើគិតមកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Aom Sushar និងគូស្នេហ៍នាង មានទំនាក់ទំនងគ្នាអស់រយៈពេល៣ឆ្នាំហើយ ហើយភាពផ្អែមល្ហែមក៏នៅតែមានខ្លាំងមិនប្រែប្រួលនោះដែរ។
ជាក់ស្ដែងសម្រាប់ខួបស្នេហា៣ឆ្នាំនេះ គ្រប់គ្នាបានឃើញ Aom Sushar និងសង្សារ បានដឹកដៃគ្នាដោយទៅញាំអាហារពេលល្ងាច នៅក្នុងភោជនីដ្ឋានប្រណិតមួយកន្លែង និងបានថតរូបជាមួយគ្នាពោលពេញដោយស្នាមញញឹម រួមជាមួយកាដូជាបាច់ផ្កាដ៏ស្រស់ស្អាតទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងនាំគ្នាបញ្ចេញមតិជូនពរទៅអ្នកទាំងពីរ និងបង្ហាញអារម្មណ៍ច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី