នរណាមិនច្រណែន! ខួបស្នេហា៣ឆ្នាំ Aom Sushar និងសង្សារ រៀបចំតែពីរនាក់យ៉ាងរ៉ូមែនទិច!(មានរូបភាព)

ជាការពិតណាស​់ បើគិតមកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Aom Sushar និងគូស្នេហ៍នាង មានទំនាក់ទំនងគ្នាអស់រយៈពេល៣ឆ្នាំហើយ ហើយភាពផ្អែមល្ហែមក៏នៅតែមានខ្លាំងមិនប្រែប្រួលនោះដែរ។

ជាក់ស្ដែងសម្រាប់ខួបស្នេហា៣ឆ្នាំនេះ គ្រប់គ្នាបានឃើញ Aom Sushar និងសង្សារ បានដឹកដៃគ្នាដោយទៅញាំអាហារពេលល្ងាច នៅក្នុងភោជនីដ្ឋានប្រណិតមួយកន្លែង និងបានថតរូបជាមួយគ្នាពោលពេញដោយស្នាមញញឹម រួមជាមួយកាដូជាបាច់ផ្កាដ៏ស្រស់ស្អាតទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងនាំគ្នាបញ្ចេញមតិជូនពរទៅអ្នកទាំងពីរ និងបង្ហាញអារម្មណ៍ច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី

Advertise with us 1200×130