អុញនោះវីរហើយ! Nine Naphat សើចសប្បាយចិត្តពេលដឹងថាអ្នកម៉ាក់ចង់បាន Baifern មកធ្វើជាកូនប្រសារ!!! មានវីឌីអូ

នៅទំនេរអស់ពេលជាយូររហូតដល់ក្រមុំៗឈរដំរង់ជួរសុំដាក់ពាក្យធ្វើជាអ្នកមើលថែបេះដូងឲ្យតារាសម្ដែងប្រុសរូបសង្ហាយ៉ាងលោក Nine Naphat  ហើយសម្រាប់អ្នកម៉ាក់របស់លោកក៏បានបើកភ្លើងខៀវចង់ឲ្យកូនប្រុសមានសង្សាឆាប់ៗ ហើយនារីដែលត្រូវចិត្តត្រូវថ្លើមនោះមិនមែនអ្នកឆ្ងាយឯណាទេគឺជាកញ្ញារូបស្រស់ Baifern និងឯង ដល់ថ្នាក់អ្នកម៉ាក់ហាមាត់និយាយបង្ហើបប្រាប់ដោយខ្លួនឯងថា​ ចង់បានមកធ្វើជាកូនប្រសារពិតមែន

 

ជាក់ស្ដែង Nine Naphat  ក៏បានចេញមកបើកចិត្តនិយាយប្រាប់ថា ពេលនេះបេះដូងនៅទំនេរ ហើយពេញចិត្តក្រមុំៗណាដែលមកស្មគ្រ័មើលថែពិតប្រាកដផ្ទាល់ខ្លួន អានហើយគឺគួឲ្យស្រលាញ់ខ្លាំងណាស់ ចំំំណែកអ្នកដែលម៉ាក់គាត់ស្រលាញ់ចូលចិត្តគឺ Baifern អាចមកពីនិយាយគ្នាត្រូវរឿង ហើយក៏ព្រមទទួលស្គាល់ថានាងពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ កប្លែង ត្រូវនិងអ្វីដែលយើងរំពឹងទុក ប៉ុន្ដែឋានៈនៅតែជាមិត្តល្អនិងគ្នា នៅថ្ងៃអនាគតមានឪកាសឬអត់ក៏មិនទាន់អាចនិងឆ្លើយតបបាន

អត្ថបទដោយ : នីត្តា