មើលគូគេផង! ទីបំផុត Ken Phupoom ក៏ព្រមចេញមករាំជាមួយ Esther ហើយទីបំផុតក៏ចាប់មិនឈ្នះដែរ!! មានរូបភាព

ពេលកន្លងមក បើសិនជាគ្រប់គ្នាបានតាមដាន IG របស់តារាសម្ដែងស្រីរាងតូចល្អិត Esther និងបានឃើញសកម្មភាពមួយផ្សេងទៀតដ៏ពិសេស និងគឺការរាំ ជាវីឌីអូខ្លីៗ រាំតែម្នាក់ឯង ពេលខ្លះក៏បបួលប្អូនស្រីមកចូលរួមរាំជាមួយ ព្រោះតែបបួលសង្សាលោក Ken មិនដែលបានសម្រេច

 

តែជាក់ស្ដែង កញ្ញា​ Esther កើតអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលខាងប្រុសព្រមចេញមករាំជាមួយ ដោយនាងបានផុសវីឌីអូដែលអ្នកទាំងពីររាំជាមួយគ្នានៅក្នុង IG ដើម្បីឲ្យហ្វេនៗបានទស្សនា ព្រមទាំងប្រាប់ទៀតថា ថ្ងៃនេះបងគាត់ព្រមរាំជាមួយ??@ken_phupoom អាចនិយាយបានថាជាគូស្នេហ៍ដែលគួឲ្យស្រលាញ់ខ្លាំងណាស់ ហើយក្បាច់លេងសើចមិនធម្មតាទេ ប្រាប់ហើយថាមិនចេះរាំទេតែឲ្យតែបានរាំគឺថាចាប់មិនឈ្នះទេប្រាប់ឲ្យហើយទៅ

អត្ថបទដោយ : នីត្តា