ត្រលប់ទៅសម័យបុរាណម្ដង! Pinky Sawika ស្អាតប្លែកភ្នែកប្លែកអារម្មណ៍ជាមួយឈុតថៃរាំថ្វាយ……! មានរូបភាព

កំពុងតែមានស្នាដៃការងារថ្មីៗសម្រាប់ហ្វេនៗអ្នកគាំទ្របានតាមដានទស្សនាជាច្រើននិងឆាប់ៗនេះសម្រា់បតារាសម្ដែងស្រីស្អាតភ្នែកមុត Pinky Sawika ដោយក្រៅពីស្នាដៃនៃការសម្ដែងហើយ នៅមានសមត្ថភាពពិសេសម្យ៉ាងទៀតគឺការរាំបែថៃ

ដោយជាក់ស្ដែង (16 សីហា 2020) នៅក្នុងកម្មវិធីបួងសួងរឿងភាគថ្មី កញ្ញា Pinky Sawika បានរៀបចំបញ្ចេញអស់ពីសមត្ថភាពគ្រងឈុតម្គុដថៃ បញ្ចេញក្បាច់រាំថ្វាយសការៈបូជាដល់ស្ដេចនាគរាជ ព្រះម៉ែយ៉ាគ្រីថុម៉ា ហើយនិងអង្គនាគរាជគ្រប់ៗអង្គ

នៅពេលដែល Pinky Sawika ស្ថិតនៅក្នុងឈុតថៃព្រមជាមួយនិងក្បាច់រាំដ៏សែនស្រស់ស្អាតយ៉ាងទន់ភ្លន់ អាចនិយាយបានតែម្យ៉ាងថាស្អាខ្លាំងណាស់ ឃើញហើយធ្វើឲ្យចិត្តដូចត្រូវមន្ដសន្ដំចឹង

អត្ថបទដោយ : នីត្តា