ហ្វេនសម្ដែងការរំភើប! ក្រោយម្ដាយ Naphat បើកភ្លើងខៀវចង់ឲ្យកូនទាក់ទង ​Baifern ដោយនិយាយថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ តួឯកប្រុសស្រីក្នុងរឿង Friend Zone លោក Naphat និង​កញ្ញា Baifern ហើយ ដែលអ្នកទាំងពីរគឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពដូចគ្នា ហើយកន្លងមកហ្វេនៗជាច្រើនតែងតែបង្ហាញអារម្មណ៍រំភើបនៅពេលឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នា។

ដោយឡែកស្រាប់តែថ្មីៗនេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយ ដោយម្ដាយ របស់ ​តារាប្រុស​ Naphat គឺ​តារាសម្តែងស្រី ជើងចាស់ ​Mo Pimphaka បានបើកភ្លើងខៀវចង់ឲ្យកូនមានទំនាក់ទំនងស្នេហាជាមួយនិង Baifern ព្រោះអ្នកស្រី ស្រលាញ់ ​ហើយចូលចិត្តនាង​ខ្លាំងណាស់ ហើយអ្នកស្រីថែមបញ្ជាក់ទៀតថា អ្នកស្រីពិតជាចង់បាន Baifern ជាកូនប្រសារខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ទន្ទឹមនឹងនោះផងដែរ តារាប្រុស Naphat ក៏បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតទាក់ទងនិងរឿងនេះដែរថា ពេលនេះបេះដូងលោកនៅទំនេរ មិនទាន់ស្រលាញ់នារីណាម្នាក់នោះទេ ហើយចំពោះទំនាក់ទំនងលោកនិង Baifern ពេលនេះត្រឹមតែជាមិត្តរួមការងារប៉ុនណោះ ចំពោះថ្ងៃខាងមុខទៀត ទំនាក់ទំនងទៅជាយ៉ាងណា មានតែរង់ចាំមើលតែប៉ុនណោះ។

ក្រោយពេលលឺបែបនេះ​ ហ្វេនៗជាច្រើននាំគ្នាសម្ដែងអារម្មណ៍រំភើបចិត្ត និងចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ ព្រោះអ្នកទាំងពីរពិតជាសក្ដិសមគ្នា ហើយអ្វីដែលពិសេសម្ដាយខាងប្រុសពេញចិត្តខាងស្រីស្រាប់ទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី