ទៀតគ្រាន់តែរឿងចឹងសោះ! Aum Patcharapa ត្រូវអ្នកបណ្ដាញសង្គមស្រែកអំពាវនាវ Call out ព្រោះរវល់តែរឿងឆ្កែឆ្មាមិនគិតរឿង….! មានរូបភាព
អាចនិយាយបានថាបញ្ហារឿងនយោបាយក្នុងប្រទេសថៃពេលនេះកំពុងតែជម្រុងជម្រាសគ្រប់ទីកន្លែង មិនលើកលែងសូម្បីតែក្នុងវិស័យសិល្បៈ ដែលត្រូវក្រុមអ្នកបាតុករឬអ្នកលេងបណ្ដាញសង្គមស្រែកអំពាវនាវឲ្យអ្នកសម្ដែងចេញមកបញ្ចេញមតិយោបល់ផ្សេងៗព្រោះតែមានអ្នកតាមដានច្រើន

ហើយពេលនេះក៏មានច្រើននាក់ដែលចេញមកសម្ដែងកាយល់ឃើញនិងឈរនៅខាងអ្នកបាតុករ ខណៈនេះក៏មានតារាជាច្រើនបានប្រកាសថាសុំមិនពាក់ពទ្ធ័រឿងនយោបាយព្រោះដើម្បីការពារផលប៉ះពាល់ផ្សេងៗដែលនិងតាមមក
រួមទាំងតារាជួរមុខនៅក្នុងសិល្បៈយ៉ាង Aum Patcharapa មិនដែលចេញមកនិយាយរឿងនយោបាយម្ដងណាឡើយ ប៉ុន្ដែនៅសុខៗក៏ជួបការរិះគន់បែបមិនបានត្រៀមខ្លួន ដោយនៅថ្ងៃទី 13 តុលា នាងបានផុស IG ប្រកាសតាមរកអូនសុខន ដែលជាការជួយដល់ម្ចាស់របស់សុខនដែលបានសុំឲ្យជួយផុស ហើយក្រោយពីនិងក៏មិនបានផុសអ្វីទៀតឡើយ

ធ្វើឲ្យហ្វេនៗរួមទាំងអ្នកលេងបណ្ដាញសង្គមមួយក្រុម ចូលមក comment អំពាវនាវឲ្យនាងចេញមកនិយាយពីហេតុការណ៍ដែលមានពួកប៉ុលីសបង្កាបពួកបាតុករ នៅថ្ងៃទី 16 តុលា ថ្មីៗនេះ។ និងមានការសម្លឹងឃើញថា ឆ្កែនៅអាចជួយប្រកាសតាមរកបាន ហើយចុះហេតុអ្វីបានជាមិនអាចប្រកាសចេញមកនិយាយជួយដល់មនុស្សមិនបាន
ហើយក្នុងខណៈជាមួយគ្នា ក៏មាន comment ជាច្រើនដែលមិនយល់ស្របចំពោះអ្នកដែលប្រកាន់ថាខ្លួនកាន់ប្រជាធិបតេយ្យតែបែរជាមកបង្ខំដល់ Aum ក្នុង IG ផ្ទាល់ខ្លួនរហូតក្លាយទៅជារឿងរិះគន់
អត្ថបទដោយ : នីត្តា







