ឃើញក្ដាមឈូសទើបស្រក់ទឹកភ្នែក ឃើញដីការកោះហៅទើបដឹងខ្លួនខុសផុសសុំអង្វរឲ្យ Taew ដកពាក្យបណ្ដឹងព្រោះតែ…..! មានរូបភាព
Taew ត្រូវទៀតហើយរឿងរិះគន់ អាចនិយាយបានថាមិនចប់នៅតែមានជាបន្ដបន្ទាប់ក្រោយពីបើកបង្ហាញខ្លួនសង្សាថ្មីមក ដោយប្រើពាក្យសម្ដីធ្ងន់ធ្ងរថាផ្លាស់ប្ដូរលឿនពេក រហូតដល់មានពត៌មានថានាងនិងប្ដឹងដល់អ្នកបរិហាកេរ្ដិ៍ តែផ្ទុយទៅគឺជា Matt ដែលជាអ្នកប្ដឹងហើយក៏ទើបតែឡើងតុលាការនៅថ្ងៃនេះដែរ 19 សីហា 2020 ថែមទាំង Taew ត្រូវបានវាយប្រហារខាងរឿងនយោបាយព្រោះតែផុសសៀវភៅ

ជាក់ស្ដែងក៏មានអ្នកលេងបណ្ដាញសង្គមមិនបញ្ចេញឈ្មោះ ចូលទៅ comment នៅក្នុង Instagram របស់ Taew ថា “បង Taew ខាងអ្នកផ្ទះខ្ញុំបានទទួលដីកាកោះហៅពីតុលាកាដែលបងបានដាក់ពាក្យបណ្ដឹង សូមបងជួយដកពាក្យបណ្ដឹងវិញទៅណា ពេលនេះខាងអ្នកផ្ទះគាត់ស្ដ្រេសខ្លាំងណាស់ ខ្ញុំសុំទោស ខ្ញុំចាំមិនបានទេថាខ្ញុំទៅប្រមាថមើលងាយបងពេលណាទេ ព្រោះខ្ញុំមិនបានឃើញដីកាកោះហៅនៅឡើយ តែខ្ញុំសូមអង្វរសុំបងជួយដកពាក្យបណ្ដឹងវិញទៅ ប៉ាម៉ាក់ខ្ញុំគាត់ពិបាកចិត្តខ្លាំងណាស់ ម៉ាក់ខ្ញុំគាត់មានជម្ងឺបេះដូងទៀត បងដក់ពាក្យបណ្ដឹងវិញទៅណាបងTaew “
សាងការសង្ស័យថារឿងនេះមិនមែនមានតែ Matt ដែលបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យខាងតុលាកាជំនុំជំរះ ប៉ុន្ដែកញ្ញា Taew ក៏ដាក់ពាក្យបណ្ដឹងដែររឿងមានតែចាំខាងកញ្ញា Taew ចេញមកបកស្រាយបញ្ជាក់ដោយផ្ទាល់ហើយ
អត្ថបទដោយ : នីត្តា








