ចង់គេរិះគន់អីរិះគន់ទៅ! Taew បង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគូស្នេហ៍ទៀតហើយ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតកន្លងមកទំនាក់ទំនងស្នេហារវាងតារាស្រី Taew Natapohn និងគូស្នេហ៍ថ្មី មានមតិរិះគន់មួយចំនួយក៏ពិតមែន តែក្រឡេកទៅមើលនាងនិងមិត្តប្រុសវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងទើបតែធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនិងគូស្នេហ៍ ក្នុងសកម្មភាពទៅចូលរួមកម្មវិធីមង្គលការមួយជាមួយគ្នា ដោយបានថតរូប Selfie បង្ហាញពីកាយវិការយ៉ាងស្និតស្នាល ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះក៏អាចបញ្ជាក់ឲ្យឃើញថា គូស្នេហ៍មួយគូនេះ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ សូម្បីតែកម្មវិធីក៏មិនដែលបាត់មុខនរណម្នាក់ដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី