ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ កំពុងតែសាងគ្រួសារយ៉ាងមានសេចក្ដីសុខ ស្របពេលថ្មីៗនេះ លោកបានបង្ហាញមុខកូនប្រុសទី៣របស់ខ្លួន កំពុងតែដើរតាមគន្លងឪពុក ខណៈត្រៀមថតស្ពតពាណិជ្ជកម្មជាមួយនិងឪពុក។
យ៉ាងណាមិញក្រោយពេលដែលតារាចម្រៀងរូបនេះ បង្ហាញមុខកូនប្រុសទី៣របស់ខ្លួនរូបនេះមក គ្រប់គ្នាក៏បានសរសើរពីរូបសម្រស់របស់កូនលោក ពិតជាមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយគ្រប់គ្នាថែមទាំងនិយាយថាមុខគេដូចជាកូរ៉េទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើតារាចម្រៀងរូបនេះ ដែលមានកូនប្រុសមុខមាត់ស្រស់ស្អាតហើយ ថែមទាំងមានដុងសិល្បៈកាត់តាមឪពុកទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី