ប្រទេសថៃពេលនេះគួឲ្យព្រួយបារម្ភសូម្បីតែតារា Rapper កូរ៉េល្បីឈ្មោះ Jay Park ក៏ចេញមកនិយាយពីរឿង…..! មានរូបភាព
ក្រោយពីមានបាតុកម្មនៅក្នុងប្រទេសថៃ នៅក្នុងបណ្ដាញសង្គមបានចែកចាយពត៌មាននិងរូបភាពផ្សេងៗដើម្បីឲ្យប្រទេសដទៃបានដឹងឮពីស្ថានការណ៍លើកនេះ ជាក់ស្ដែងតារាកូរ៉េយ៉ាងលោក Jay Park ព្រមទាំងសមាជិកនៅក្នុងក្រុមបានចេញមកជួយជាសម្លេងដល់ប្រជាជនថៃ ដោយការផ្ញើរសារ រូបភាព តាមរយៈ Twitter និង Instagram ដោយ Jay Park ឬ Park Jaebum ជាអ្នកចម្រៀង- Rapper ល្បីឈ្មោះទាំងនៅក្នុងប្រទេសកូរ៉េនិងក្រៅប្រទេស ដែលមានអ្នកតាមដានលោកដល់ទៅរាប់លាននាក់

Jay Park បានធ្វើការចែករំលែកសារនៅក្នុង Twitter ពី Thai Enquirer ដែលនិយាយពីស្ថានការណ៍តតាំងគ្នានៅក្នុងថ្ងៃ 16 សីហា កន្លងទៅនេះ ដែលប្រជាជនបានរួបរួមគ្នានៅស្ថានីយ៍ភ្លើង ដើម្បីសម្ដែងពីភាពមិនពេញចិត្ត ក្រោយពីក្រុមហ៊ុន ប៊ីអេសប្រកាសបិតសេវាកម្ម ហើយក៏មានមនុស្សជាច្រើនបានចែកចាយរឿងយ៉ាងកុះករ

ក្រៅពីនេះនៅក្នុង Instagram ក៏នៅមានចែកចាយជាភាសាថៃ Twopee បានផុសថា សុំឲ្យគ្រប់គ្នាមានសុវត្តភាព ព្រមទាំងមានផុសដល់ការយល់ឃើញចំពោះការបំបែកក្រុមបាតុកររបស់ក្រុមប៉ូលីសថា ប៉ូលីសមានអាវុធគ្រប់ដៃ នៅខណៈពេលដែលប្រជាជនមានត្រឹមតែឆត្រ័ហើយនិងដៃទទេ។ ក្រោយពី Jay Park បានផុសនៅក្នុង Instagram មកធ្វើឲ្យសមាជិកក្នុងក្រុមបានចេញមកផុសដល់ស្ថានការណ៍ក្នុងប្រទេសថៃជារឿយៗ
អត្ថបទដោយ : នីត្តា









