ដឹងច្បាស់ហើយពេលនេះ! Taew Natapohn ចេញមកបញ្ជាក់រឿងមានអ្នកមកសុំអង្វរនាងកុំឲ្យប្ដឹងហើយថា….! មានរូបភាព

ក្រោយពីមានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅ comment នៅក្នុង IG ផ្ទាល់ខ្លួនរបស់ Taew ដោយប្រាប់ថាសុំទោសហើយសុំឲ្យ Taew ដកពាក្យបណ្ដឹងវិញ

 

ដោយនៅក្នុង comment បានរៀបរាប់ថា “បង Taew ខាងអ្នកផ្ទះខ្ញុំបានទទួលដីកាពីតុលាកាដែលបងបានប្ដឹងហើយ បងជួយដកពាក្យបណ្ដឹងវិញទៅណា ពេលនេះអ្នកផ្ទះគាត់ពិបាកចិត្តខ្លាំងណាស់ ខ្ញុំសុំទោស ខ្ញុំចាំមិនបានទេថាខ្ញុំប្រមាថមើលងាយបងពីពេលណាព្រោះខ្ញុំមិនទាន់បានឃើញពាក្យបណ្ដឹងនៅឡើយទេ តែខ្ញុំសុំអង្វរសុំបងជួយដកពាក្យបណ្ដឹងវិញទៅ ប៉ាម៉ាក់ខ្ញុំគាត់ពិបាកចិត្ត ហើយម៉ាក់ខ្ញុំគាត់កើតរោគបេះដូងទៀត បងជួយដកពាក្យបណ្ដឹងវិញទៅណាបង”

After Footer (Active) - damrei Mr1 Zone2

ហើយជាក់ស្ដែងខាង Taew ក៏បានចេញមកផ្ដល់ចម្លើយថាអ្នកបណ្ដាញសង្គមដែលបានពោលខាងដើមបានចូលមកសុំទោសពិតមែនឬយ៉ាងណា នៅក្នុងកម្មវិធីនិយាយរឿងព្រឹកនេះ Taew បានប្រាប់ថានាងក៏ភ្ញាក់ផ្អើលដូចគ្នាព្រោះថាសាម៉ីខ្លួនមិនបានប្ដឹងអ្វីនោះទេ

អត្ថបទដោយ : នីត្តា