ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាថៃស្រីកញ្ញា Jannine Weigel ចូលប្រឡូកក្នុងវិស័យសិល្បៈមក ប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។
អ្វីដែលពិសេសនោះគឺ បច្ចុប្បន្ននេះនាងទើបតែមានវ័យ២០ឆ្នាំប៉ុនណោះ ហើយគ្រប់គ្នាពិតជាសរសើរពីទេពកោសល្យសិល្បៈ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីស្ទាយ៍ដ៏ប្លែកគួរឲ្យចាប់អារម្មណ៍មួយ ដោយក្នុងនោះនាងបានធ្វើការផាត់មុខរបៀបសុិចសុីបែបធម្មជាតិ អមជាមួយកន្សែងចងក្បាលពណ៍ផ្កាឈូក និងលេងទឹកមុខក្រមិុចក្រមើម ធ្វើឲ្យគ្រប់គ្នាឃើញហើយ សរសើរសម្រស់នាងគ្រប់ៗគ្នាទៀតផង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី