ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលតារាសម្ដែងស្រីល្បីឈ្មោះ ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា ដែលជាគូស្នេហ៍និងគ្នាបានបង្ហើបដំណឹង ដែលមានផ្ទៃពោះខណៈពេលនេះជិតគ្រប់ខែថែមទៀតផង។
យ៉ាងណាមិញចំពោះវីដេអូ Surprise មួយនេះកញ្ញា ឌី សូនីតា ក៏បានរៀបរាប់ទាំងអួលដើម.ក ពីមូលហេតុដែលនាងមានផ្ទៃពោះមុនពេលរៀបការ ហើយក្នុងនោះនាងក៏បានសុំទោសទៅកាន់មហាជនដែរថា៖
«នាងពិតជាសុំទោសសម្រាប់រឿងមួយនេះ ព្រោះតែនាងជាមនុស្សរបស់មហាជនគួរយកគំរូតាម មិនគួរនាងធ្វើរឿងមួយនេះកើតឡើងនោះទេ។ ហើយគ្រាកន្លងមក នាងគ្មានចេតនាលាក់បាំងរឿងទាំងអស់នេះដែរ ហើយមូលហេតុដែលនាងមានផ្ទៃពោះមុនរៀបការបែបនេះ ក៏ដោយសារតែនាងមានបញ្ហាសុខភាព ជំងឺគិះ ដូច្នេះអាចពិបាកនិងមានកូនបំផុត នៅពេលដែលនាងមានអាយុច្រើន ជាងនេះ….»។
យ៉ាងណាមិញក្រោយពេលលឺបែបនេះ មហាជនមួយចំនួនក៏ពេញចិត្ត រីឯមហាជមួយចំនួនក៏សម្ដែងការមិនពេញចិត្ត តែយ៉ាងណាមិញហ្វេនៗរបស់នាងជាច្រើនបានផ្ដល់កម្លាំងចិត្ត និងអបអរសាទរនាងនិងគូស្នេហ៍ជិតក្លាយជាឪពុកម្ដាយគេហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី