ជាការពិតណាស់ បន្ទាប់ពីបើកគ្នាអស់មួយរយៈ តារាស្រី Peak Pattarasaya និងគូស្នេហ៍លោក Tod Sina ក៏បានត្រឡប់មកសាងស្នេហាជាមួយគ្នាម្ដងទៀត ហើយគ្រប់គ្នាក៏តែងតែឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាជារឿយៗផងដែរ។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះចំថ្ងៃកំណើតគម្រប់អាយុ៣២ឆ្នាំរបស់ តារាស្រី Peak Pattarasaya គ្រប់គ្នាបានឃើញគូស្នេហ៍របស់នាងរៀបចំកម្មវិធីមួយជូន ដោយពាក់អាវគូស្នេហ៍ពណ៍ផ្កាឈូក និងជូនកាដូជាបាច់ផ្ការ និងនំខេកដ៏ស្រស់ស្អាតទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញថាក្រោយពេលអ្នកទាំងពីរត្រូវរូវគ្នាវិញ ជីវិតស្នេហាកាន់តែផ្អែមល្ហែមខ្លាំងឡើងដើមតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី