ជាការពិតណាស់ បើគិតមកទល់និងពេលនេះ ពិធីការិនី និងជាតារាសម្ដែងស្រីអ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍កម្លោះសង្ហាដែលជាកីឡាករបាល់ទាត់ បានស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំមកហើយ។
ក្នុងនោះផងដែរ នៅថ្ងៃអបអរខួបស្នេហាគម្រប់៤ឆ្នាំនេះ យើងបានឃើញអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារបង្ហាញអារម្មណ៍នៅក្នុងចិត្តទៅកាន់គូស្នេហ៍អ្នកនាងយ៉ាងដូច្នេះថា៖
«កន្លងមកនេះឆ្លងកាត់រឿងច្រើនណាស់ តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថា យើងនឹងប្រលែងដៃគ្នាម្ដងណាទេ អគុណដែលទុកអូនជាមនុស្សសំខាន់ Happy anniversary 4 year I do love u Ly Vahed»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតរំភើបចិត្ត ព្រោះថាថ្វីត្បិតតែស្នេហាមួយគូនេះខុសវ័យគ្នាច្រើនបន្ដិចក៏ពិតមែន តែអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំង ធ្វើឲ្យគ្រប់គ្នាច្រណែនខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី