មិនសរសើរមិនបាន! តារាថៃ Somchai និងភរិយា នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងមិនចាញ់ក្មេងៗ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែតារាសម្ដែងថៃប្រុសលោក Somchai Khemglad បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏ប្រជាប្រិយភាពលោកនៅតែមានច្រើនដដែល ហើយមហាជនគ្រប់គ្នានៅតែសរសើរសមត្ថភាព និងទេពកោសល្យលោកយ៉ាងខ្លាំង។

យ៉ាងណាមិញទន្ទឹមនិងភាពជោគជ័យក្នុងវិស័យសិល្បៈ ងាកទៅមើលជីវិតគ្រួសាររបស់តារាប្រុសរូបនេះវិញ សព្វថ្ងៃនេះលោកកំពុងតែសាងសុភមង្គលជាមួយនិងភរិយា និងកូនប្រុសស្រីយ៉ាងមានក្ដីសុខ​ ហើយកន្លងមកលោកតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្រួសារធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបាននាំគ្រួសារ ទៅកំសាន្តនៅឯសមុទ្រយ៉ាងសប្បាយរីករាយ បន្ទាប់ពីសម្រាកពីការងារ ហើយក្នុងនោះលោកក៏បានបង្ហោះរូបភាពជុំគ្រួសារ និងបង្ហាញកាយវិការស្និតស្នាល ដោយការថើបគ្នាជាមួយនិងភរិយាយ៉ាងផ្អែមល្ហែម ធ្វើឲ្យគូស្នេហ៍ក្មេងៗមួយចំនួនសុំខ្មាស់ ហើយសកម្មភាពនេះក៏ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំងផងដែរ៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី