គិតសិនចាំសរសេរកុំពេលគេប្ដឹងអាងសុំទោស! Mai sukhon ប្ដឹងទាររាប់លាន…ឲ្យតែអ្នកណាហ៊ានសរសេរផុសប៉ះពាល់ដល់កិត្តិយសឬធ្វើឲ្យខូចខាត……! មានរូបភាព
Mai sukhon លែងខ្លាំងៗសម្រាប់អ្នកពូកែសរសេរមិនគិតដែលចូលទៅ comment ជេរប្រមាថមើលងាយរហូតដល់សាម៉ីខ្លួនទ្រាំមិនបាន ដាក់ពាក្យបណ្ដឹងទារសំណង 1 លានបាត រឿងនេះបានធ្វើឲ្យអ្នកសរសេរគ្មានការគិតពិចារណាត្រូវក្ដៅក្រហាយនៅមិនសុខទើបប្រញាប់ចូលមកសុំទោសជាបន្ទាន់

ជាអ្នកម៉ាក់ពរពោះចាស់ខែដែលតែងតែមានរឿងត្រូវដោះស្រាយរឿយៗ សម្រាប់ Mai sukhon ដែលជាក់ស្ដែងបានសម្រេចចិត្តប្ដឹងអ្នកដែលចូលមកសរសេរជេរគ្មានសីលធម៌ក្នុងខ្លួនធ្វើឲ្យខូចខាតកេរ្ដិ៍ឈ្មោះដោយទារសំណង 1លានបាត
ហើយអ្នកនាងក៏បានបង្ហាញពីសារដែលអ្នកចូលចិត្តសរសេរប៉ះពាល់ដល់កិត្តិយសខាងលើ បន្ទាប់ពីដាក់ពាក្យបណ្ដឹង បានចូលមកនិយាយសុំទោសក្នុង Instagram ឈ្មោះ @maisukhon មានទាំងរូបភាពនិងការបរិយាយថា
“អាពេលសរសេរ ពេលផុសនិងគិតបានតិច មិនគិត តែដល់ពេលត្រូវគេប្ដឹងទារ 1លានបាត ទើបភ្ញាក់ខ្លួននិយាយត្រឹមត្រូវ និយាយសុំទោស អួយៗៗៗ! ទៅលេងជាមួយអ្នកផ្សេងទៅប្អូន ប្អូនត្រឹមថ្នាក់ទី 1 ទេណាចា កុំចង់មកលេងថ្នាក់ទី 16 វាខុសគ្នាចា ម៉ែប្រាប់ហើយកុំចង់សាកជាមួយម៉ែ អាពេលធ្វើមិចមិនគិត ពេលនេះទើបមកធ្វើយំស្រែក សុំទោសវាផ្ទុយគ្នាខ្លាំងណាស់ មានច្រើននាក់ទៀត ថតទុកអស់ហើយ អ្នកចូលចិត្តនិយាយដៀមដាម ជេរប្រមាថ មើលងាយ គំរាមកំហែង នៅស្រួលៗមិនចង់ទេ មកលែងជាមួយម៉ែ ចាំមើលម៉ែអាករមាន់ឲ្យឆ្កែ អើយ! ឲ្យស្វាវាមើល អូខេណាចា

គោរពសិទ្ធអ្នកដទៃផង គោរពការគិតរបស់អ្នកដទៃផង មុខមាត់ស្អាតបាតតែកុំឲ្យមានគំនិតថោកទាបដែលចូលចិត្តជេរប្រមាថអ្នកដទៃផ្ដេសផ្ដាស់ វាមិនល្អវាមិនស្អាត ម៉ែឪគ្រូបាអាចារ្យរបស់ប្អូននិងខ្មាស់គេណាចា ត្រៀមទទួលកម្មគ្រប់ៗគ្នាចុះ!”
ព្រមទាំងមានបិតគូទដោយថេកក្ដៅៗថា #មិនដែលប៉ះពាល់អ្នកណាមុនប្រសិនបើមិនមករករឿងមុន #មិនដែលបៀតបៀនអ្នកណាមុនប្រសិនបើគ្មានអ្នកមកបៀតបៀនមុន #ឈប់ដៀមដាមជេប្រមាថមើលងាយប៉ះពាល់ដល់អ្នកមានពោះមានពង់បានហើយ
អត្ថបទដោយ : នីត្តា










