Nadech-Yaya គូស្នេហ៍គូបុណ្យ ថែកឋិនប្រចាំឆ្នាំរួមជាមួយនិងគ្រួសារព្រមទាំងបង A និងជាច្រើននាក់ទៀត នេះជារូបភាពដ៏ស្រស់ស្អាតនិងគួឲ្យស្រលាញ់បំផុត

ចាត់ទុកថាជាកម្មវិធីបុណ្យធំប្រចាំឆ្នាំរបស់គូស្នេហ៍ Nadech និងអូន Yaya ដែលបានចូលរួមសន្សំបុណ្យធ្វើបុណ្យធំរួមគ្នាមករហូត ហើយក្នុងឆ្នាំនេះទាំងពីរនាក់បានចាប់ដៃគ្នាហែរក្បួនកឋិនយ៉ាងសប្បាយរីករាយ ជាពិសេសមានទាំងគ្រួសារទាំងសងខាងផងដែរ និងមួយវិញទៀតអ្នកដឹងនាំសម្ដែងអ្នកក្នុងវិស័យសិល្បៈច្រើននាក់ទៀតមកចូលរួមដូចគ្នា
អាចនិយាយបានថាបរិយាកាសពិតជាប្រព្រឹត្តបានល្អប្រសើរណាស់ក្រៅពីនេះនៅបានឃើញគូស្នេហ៍ទាំងពីរនាក់ Nadech-Yaya ចាប់ដៃគ្នាធ្វើបុណ្យរួមស្នេហ៍រួមជាតិជាមួយគ្នាផងដែរ ចាត់ទុកថាជារូបភាពដែលបង្កើតស្នាមញញឹមដល់ហ្វេនៗអ្នកគាំទ្រជំនួសរូបគូថ្ងៃរៀបការសិនចុះ
អត្ថបទដោយ : នីត្តា










