អីយ៉ា! ខួបស្នេហា៤ឆ្នាំ សុខ សោម៉ាវត្តី ទទួលបានចិញ្ចៀនគូស្នេហ៍ស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីម្សិលមិញនេះ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះសារយ៉ាងផ្អែមល្ហែម ទៅកាន់គូស្នេហ៍ខ្លួននៅក្នុងថ្ងៃខួបស្នេហាគម្រប់៤ឆ្នាំ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តជំនួយគូស្នេហ៍អ្នកនាងយ៉ាងខ្លាំង។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ ក្នុងថ្ងៃនោះផងដែរ គ្រប់គ្នាក៏បានឃើញគូស្នេហ៍តារាស្រីរូបនេះ បាននាំនាងទៅញាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិច ហើយថែមទាំងជូនចិញ្ចៀនគូស្នេហ៍ដ៏ស្រស់ស្អាតមួយគូពាក់ជាមួយគ្នាទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងសង្ឃឹមថាចិញ្ចៀនគូស្នេហ៍នេះ និងធ្វើឲ្យចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែម និងឆាប់រកឃើញថ្ងៃពិសេសផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី