ជាការពិតណាស់ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ រឿងរ៉ាវ របស់តារាស្រី Taew Natapohn ដែលត្រូវបានអ្នកលេងបណ្ដាញសង្គមម្នាក់ បានស្នើសុំឲ្យនាងដកពាក្យបណ្ដឹង និងចេញមុខសុំទោស បន្ទាប់ពីលឺថា Taew បានប្ដឹងផ្ដល់លើករណី បរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះនាង តាមបណ្ដាញសង្គម។
យ៉ាងណាមិញ ក្រោយលេចលឺរឿងបែបនេះមក មហាជននិងហ្វេនៗជាច្រើនពិតជាមានការងឿងឆ្ងល់ខ្លាំងណាស់ រហូតដល់ថ្មីៗនេះ អ្នកសារព័ត៌មានក៏បាន សាកសួរទៅ Taew អំពីបញ្ហានេះ ដោយនាងបានបង្ហើបថា នាងបានឃើញការខមិនអត្ថាធិប្បាយរួចហើយ ហើយក៏មិនយល់ថា អ្នកខមិននោះបាននិយាយពីរឿងអ្វីដែរ ហើយនាងក៏បានបានដាក់ពាក្យប្ដឹងផ្ដល់លើនរណាម្នាក់ដែរ។
មិនត្រឹមតែប៉ុនណោះ Taew ក៏បញ្ជាក់ដែរថា កន្លងមកនាងពិតជាយល់ស្របថាមានមតិយោបលមិនល្អខ្លះៗមកលើនាង តែនាងនៅស្ងៀម ដោយមិនចោទប្រកាន់ឬប្ដឹងផ្ដល់នរណាម្នាក់នោះទេ ព្រោះនាងជឿថា នេះជាករណីយល់ច្រឡំច្រើនជាង៕
អត្ថបទដោយ៖ស៊ីវលី